To get more music/songs, please Subscribe our channel: https://goo.gl/TFVrRv
បទ៖ ចន្ទស្នេហ៍តែមួយ
និពន្ធបទភ្លេង ដោយ លោក ស៊ីន ស៊ីសាមុត
ទំនុកច្រៀងដោយ លោក ស្វាយ សំអឿន
ចង្វាក់៖ Slow
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត
ច្រៀងក្នុងខ្សែភាពយន្តរឿង ជីវិតតែមួយ
១. ពេលណាបងយល់កន្សែង ទ្រូងចំបែងៗ គ្មានពេលណាស្បើយ ឪធារីដួងចិត្តបងអើយ រៀមនឹកមុំពុំមានល្ហែរល្ហើយ តើម្តេចឡើយមិនឃើញស្នេហា។
២. ពេលគេងតែងនឹកស្រមៃ ដល់សំដីៗ ដែលធ្លាប់សច្ចា អូនថាស្មោះលុះអស់សង្ខារ មិនបែកបែរប្រែចោលចន្ទ្រា អោយកំព្រាដោយសារស្រីទេ។
៣.បណ្តាំចាំជាប់ក្នុងចិត្តជានិច្ច គ្មានពេលបំភ្លេចចោលស្នេហ៍ ចន្ទខ្លាចធារីឆវីប្រួលប្រែ ស្រឡះគេចកែចាកចោលស្នេហា។
៤. រៀមទ្រាំរងចាំសំដី ប្រោសប្រណីៗ ដួងចិត្តកំព្រា ចាំៗស្នេហ៍ជាមួយនឹងផ្កា មិនបំភ្លេចគេចកែសាវា ចន្ទប្រាថ្នាជួបផ្កាតែមួយ។
--------------------------------



Comments
Post a Comment