ភពដែលគ្មានស្នេហ៍ / Phup Del Kmean Sneh - Sinn Sisamouth / Sin Sisamuth
បទ៖ភពដែលគ្មានស្នេហ៍
សំនៀងលោក ស៊ីន ស៊ីសាមុត
១. ភពដែលគ្មានស្នេហ៍គឺភពឥតមានរស្មី រស់នៅឥតន័យគឺរស់នៅបែកពីគ្នា រស់ឥតនៅក្នុងចិត្ត ខ្វះក្តីពិតដែលប្រាថ្នា នៅឯកាក្នុងទ្រូងឥតល្ហែ។
២. ពេលអូនកាត់ចិត្តឃ្លាតចេញពីរូបបងទៅ ឲ្យបងរស់នៅក្នុងភពដែលគ្មានមានក្តីស្នេហា ចិត្តបងនៅតែទង្ទឹងចាំ ក្តីសង្ឃឹមឥតបែកបែរ រងចាំស្នេហ៍ពុំមានរស្មី។
៣. ផែនដីរួមតូចៗចំពោះបង ព្រោះបងឃ្លាតពិសី រងចាំតែមួយ ចាំលុះរៀមក្ស័យ គ្មានថ្ងៃដែលអាចបំភ្លេច។
៤. ទោះបីរូបបងឃ្លាតចាកពីលោកនេះទៅ ក៏ចិត្តបងនៅចាំស្នេហ៍រូបស្រីជានិច្ច ជីវិតបងដូចនាវា ព្យុះសង្ឃរាមកពន្លិច ស៊ូតែធ្មេចភ្នែកក្ស័យម្នាក់ឯង។



Comments
Post a Comment