ភ្លើងគ្មានផ្សែង / Plerng Kmean Pseng - Sinn Sisamouth / Sin Sisamuth
បទ៖ ភ្លើងគ្មានផ្សែង
ច្រៀងដោយ ស៊ីន ស៊ីសាមុត
ចង្វាក់ Bolero Len
I. ទឹកសមុទ្រផុតកន្ទុយភ្នែកវែងឆ្ងាយ ឯក្តីស្រម៉ៃក៏ឆ្ងាយជាងណ្នឹងទៅទៀត បងនឹកទៅអូន នឹកឥតពេលឃ្លាត នឹកពេលបានស្គាល់រស់ជាតិ បែជាឃ្លាតពីប្រាណ។
II. ក្តីប្រាថ្នាលាយនឹងសេចក្តីសង្ឃឹម ហើយបងញញឹមលាយនឹងទឹកភ្នែកគ្មានស្រាន សង្ឃឹមៗថាកែវកល្យាណ អូននឹងវិលវិញមិនខាន បានជួបគ្នាជាថ្មី។
R. បងនឹកបងគិតបងបិទភ្នែកផ្សង នេះហើយរឿងបងដែលថ្លែងរាល់ពេលរាត្រី ខ្វះការរស់នៅ គឺខ្វះរូបស្រី រស់ក្នុងផែនដីម្នាក់ឯង។
IV. អូនឃ្លាតទៅឥតបានទុកនូវសន្យា អ្វីក៏មិនថារែងរិតឲ្យបងចំបែង នេះហើយភ្លើងស្នេហ៍ ជាភ្លើងគ្មានផ្សែង ធ្វើឲ្យបេះដូងហួតហែង ចិត្តចំបែងលុះក្ស័យ។



Comments
Post a Comment