យំស្តាយទឹកភ្នែក / Yum Sday Teuk Phnek - Sinn Sisamouth / Sin Sisamuth


យំស្តាយទឹកភ្នែក / Yum Sday Teuk Phnek - Sinn Sisamouth / Sin Sisamuth

យំស្តាយទឹកភ្នែក
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត

អីយ៉ាស់ៗស្រស់ណាស់ហ្នៗ ល្អម្លេះទេៗៗ ដូចខែពេញវង់ អីយ៉ាស់ៗស្រស់ណាស់ហ្នៗ ល្អម្លេះទេៗៗ ដូចខែពេញវង់ មុខមូលក្រឡង់ ខ្ញុំថ្បិចថ្ពាល់ម្លេះទេ មាសមេកុំមុខក្រញ៉ូវ សើចទៅណាអូនណា។

អីយ៉ាស់ខឹងហើយ នាងខឹងហើយ អីយ៉ាស់ខឹងហើយ ខឹងហើយរឹតតែល្អ តាមអង្វរៗអង្វរភ្លាមទៅ អីយ៉ាស់ខឹងហើយ នាងខឹងហើយ អីយ៉ាស់ខឹងហើយ ខឹងហើយរឹតតែល្អ តាមអង្វរៗអង្វរភ្លាមទៅ កុំខឹងណាពៅ សើចទៅៗព្រលឹង កុំខឹងៗចង់យំ កុំយំស្តាយទឹកភ្នែក។

Comments