ឧត្តមស្នេហា / Udom Sneha - Sinn Sisamouth / Sin Sisamuth


ឧត្តមស្នេហា / Udom Sneha - Sinn Sisamouth / Sin Sisamuth

បទ៖ ឧត្ដមស្នេហា
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត
បទភ្លេងលោក សម សាខន និងទំនុកច្រៀងដោយលោក ម៉ា ឡៅពី

១ - សុរិយាប្រឹងធ្មេចលិចចោលទ្វីបលោក រូបខ្ញុំទុក្ខសោកវិយោគរឿងស្នេហា ទូកចាកកំពង់ប្រែបាក់ច្រវា ស្នេហ៍បានកត់សច្ចា ប្រែជារលត់រស្មី។

២ - ឧត្ដមដួងចិត្តវិបត្តិប្រេះឆា ពពិលផ្កាស្លាផ្ទឹមលូនសូមសិរី ឱ!រសជាតិស្នេហ៍កំពុងពេញវ័យ តើបងខុសរឿងអ្វី ចោលប្ដីកម្សត់កាត់ត្រើយ។

បន្ទរ - ចែវក្បូនកម្សត់ឆ្លងកាត់ព្យុះកម្ម អូនភ្លេចបងចាំសួរអស់កន្ទេលខ្នើយ សក់វែងអន្លាយលាតឲ្យបងកើយ ឥឡូវចម្លើយឆ្លើយថាសូមលា។

៣ - ឧត្ដមស្នេហាកំព្រាហើយអូន នៅសល់តែកូនឱបឲ្យបាត់រងា ទីធ្លាប់អង្គុយមើលដួងចន្ទ្រា សើចចំអកនិន្ទា ស្នេហាចាកភពភក្ដី។

និយាយៈ ឧត្ដមស្នេហាចិន្ដាមាសបង ច្រវាក់កម្មចងទាញយើងបែកគ្នា ឋានៈសក្ដិបុណ្យទ្រព្យធនគ្រួសារ អូសទាញចិន្ដាឲ្យឃ្លាតបងហើយ

Comments