ទោះយ៉ាងណា / Tos Yang Na - Sinn Sisamouth / Sin Sisamuth
I. ពេលព្រឹកមួយនោះជឿស្មោះថាខ្ញុំចាកផុតទុក្ខា ភ្ញាក់ឡើងចម្លែកខុសប្លែកពីថ្ងៃធម្មតា ក្នុងចិត្តមានសេរីផុតទុក្ខភ័យក្តីស្នេហា ទោះយ៉ាងណា ទោះយ៉ាងណា។
II. មានតែស្រណោះណ្ហើយចុះពេលនេះយើងត្រូវបែកគ្នា រៀមឃ្លាតព្រលឹងមិនដឹងវិលវិញថ្ងៃណា ឆ្ងាយភក្ត្រាថ្លាដូចពេជ្រឆ្ងាយជានិច្ចឆ្ងាយចិន្តា ឆ្ងាយកាយស្រីឆ្ងាយហត្ថាឆ្ងាយវាចារស្នេហាខ្ញុំ។
R. ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា
ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា ទោះយ៉ាងណា។
IV. រៀមខំកាត់ចិត្តឥតថ្ងូរឬស្រែកសង្វេគខ្លោចផ្សា ចំណងសម្ងាត់ចាក់ធ្លុះធ្លាយឪរា ដកខ្លួនឲ្យឆ្ងាយស្រីដើម្បីបានស្បើយចិន្តា ទោះយ៉ាងណា ទោះយ៉ាងណា។
V. រៀមរសាត់ទៅសំដៅភពថ្មីឬមួយឋានណា អាចជួឲ្យភ្លេចល្បិចអូនឃោរឃៅអស្ចារ្យ រៀមខំបំភ្លេចអូនជីវិតសូន្យក៏មិនថា បើបំភ្លេចដូចប្រាថ្នាទើបឪរារៀមបានស្បើយ។
R. ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា
ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា ទោះយ៉ាងណា។
VII. នៅក្នុងរឿងនេះរៀមបានត្រិះរិះតាមផ្លូវប្រាថ្នា សូមឈប់កង្វល់សូមយល់ស្គាល់តែសុខា រៀមលាហើយលាសែនឆ្ងាយព្រាត់កាយពីកែវពុំងារ ទោះយ៉ាងណា ទោះយ៉ាងណា។
VIII. ក្នុងវង្វង់ដៃគូរថ្មីមានន័យសុខសាន្តមួយគ្រា រៀមអាចកសាងអនាគត និងវាសនា អូនគ្រាន់តែជាស្រមោលនៃអតីតអនុស្សារយ៍ ក្តីឈឺចាប់ចចាប់នរណាទឹកនេត្រាជាសាក្សី។
R. ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា
ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា ទោះយ៉ាងណា យ៉ាងណារៀមស្នេហ៍តែកន្និដ្ឋា ទោះយ៉ាងណា។



Comments
Post a Comment