ទំនួញចាបមាស / Tom Nounh Chab Meas - Sinn Sisamouth / Sin Sisamuth


ទំនួញចាបមាស / Tom Nounh Chab Meas - Sinn Sisamouth / Sin Sisamuth

បទ៖ ទំនួញចាបមាស
ច្រៀងដោយ ស៊ីន ស៊ីសាមុត

ចាបមាសស្រែកយំសុំទ្រនំថ្មីអើយ ក្បែរបង្អួចស្រីដែលថ្លៃទាញបិទ ចាបយំពីព្រឹកដល់យប់ងងឹតអើយ យំអង្វរចិត្តសុំមើលភត្ត្រា។

ចាបមាសស្រែកយំទំដើមវល្លិ៍ពេជ្រអើយ ប្រឹងយំបំភ្លេចរឿងទុក្ខសោកា យំអង្វរស្រីសុំក្តីស្នេហាអើយ សុំម្ចាស់ចិន្តាមេត្តាប្រណី។

សំនៀងចាបមាសយំដាស់ចិត្តមុំ ចាបមាសខំយំសុំស្នេហ៍ភក្តី អូននៅក្នុងម្លប់បាំងបាត់រូបស្រី សូមពៅស្រដីឆ្លើយប្រាប់បងផងអើយ។

កាលយំពីព្រឹកយំនឹករូបពៅអើយ យំពេលយប់ជ្រៅទួញហៅអន្ទង ចាបមាសស្រែកយំទំសួរបង្គងអើយ ស្រែកយំផ្តោះផ្តងលើដើមវល្លិ៍ពេជ្រ។

Comments