ទឹកហូរក្រោមស្ពាន / Tek Ho Krom Spean - Sinn Sisamouth / Sin Sisamuth
បទ៖ ទឹកហូរក្រោមស្ពាន
សំនៀងលោក ស៊ីន ស៊ីសាមុត
ចង្វាក់ Bolero Len
I. ឪទឹកហូរ ឪទឹកហូរ ហូរក្រោមស្ពាន រៀមហាក់ដូច ដួងវិញ្ញាណ បងបានចាកប្រាណចេញទៅ ស្វែងរកគ្រប់ផ្លូវ ខំស្វែងរកពៅ ស្វែងរកពៅ គ្រប់ពេលវេលា។
II. ទឹកហូរទៅ ទឹកហូរទៅ គ្មានឈប់ឈរ ដូចចិត្តបងនៅស្មោះសរជានិច្ច គ្មានភ្លេចមួយគ្រា នឹកដួងចន្ទ្រា សូមផ្ញើវាចារតាមគង្គារទៅចន្ទ្រាផង។
R. ឪស្ពានអើយ ទីនេះហើយ ទីនេះហើយ ដែលខ្ញុំបាន នាំកល្យាន កំសាន្តម្តងៗ ស្តាប់ទឹកហូរសូរឆ្លើយឆ្លង ក្រោមស្ពានកំសត់។
IV. ឪទឹកហូរ ឪទឹកហូរ ហូរក្រោមស្ពាន រៀមហាក់ដូចដួងវិញ្ញាណ បងបានចាកប្រាណចេញទៅ ថ្នាក់ថ្នមពាលពៅ អោយគេងកើយផ្លូវ គេងកើយផ្លូវ ក្បែរស្ពានកំសត់។



Comments
Post a Comment