ស្រណោះស្រុកស្រែ
/ Sronos Srok Sre - Sinn Sisamouth / Sin Sisamuth
បទ៖ ស្រណោះស្រុកស្រែ
សំនៀងលោក ស៊ីន ស៊ីសាមុត
១. ថ្នក់ទឹកផ្កាលឿងនឹករឿងស្រុកស្រែ ត្រពាំងស្រងែពេលខែស្រូវទុំ
ឈូករ័ត្នស្បៃរឿងរីករោយក្រពុំ ផ្កាស្រស់លឿងទុំក្នុងសួនវាសនា។
១. ថ្នក់ទឹកផ្កាលឿងនឹករឿងស្រុកស្រែ ត្រពាំងស្រងែពេលខែស្រូវទុំ
ឈូករ័ត្នស្បៃរឿងរីករោយក្រពុំ ផ្កាស្រស់លឿងទុំក្នុងសួនវាសនា។
២. ស្រណោះស្រុកស្រែចុងខែកត្តិក ធ្លាក់ខ្យល់រអឹកនឹករឿងខ្លោចផ្សា
លួចស្រលាញ់ស្រីលាក់ក្នុងឱរា សូមលោកមេបាមេត្តាប្រណី។
បន្ទរ. សំឡេងតាវៅពេលអស្ដង្គត សូរ្យសែងរលត់បាំងបាត់រស្មី
បងរស់កំព្រាជាមួយរាត្រី ជំនោរនិរតីប្រណីខ្ញុំផង។
៣. រាត្រីរនោចសល់តែតារា គយគន់វេហាចិន្ដាមួហ្មង
កេសរពេញវ័យមានម្ចាស់គ្រប់គ្រង រៀមមានបំណងសូមចងវាសនា ៕



Comments
Post a Comment