សោភីនីមាសបង / Sophiny Meas Bong - ស៊ីន ស៊ីសាមុត / Sinn Sisamouth
បទ៖ សោភីនីមាសស្នេហ៍
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១) រឿងផិតរឿងក្បត់ រៀមលើកទោសា រឿងចាស់ផ្លាស់ជា វិមានស្នេហ៍ថ្មី
រឿងអកព្រាត់គូ ជារឿងកវី តែបងនិងស្រី ស្មោះស្ម័គ្រលុះក្ស័យ មិនបោះបង់គ្នា។
២) រឿងពីអតីត គិតថាយល់សប្តិ ដូចពពកអ័ព្ទ បិទបាំងសូរិយា
ថ្ងៃរះភ្លៀងរាំង ជើងមេឃភ្លឺថ្លា រស្មីស្នេហា បំភ្លឺចិន្តា រៀមនិងចរណៃ។
៣) សោភីនីមាសបងអើយ កូនយើងភ្ញាក់ហើយ ឈប់យំទៅថ្លៃ
ថ្ងៃបាក់រសៀល ឮសម្លេងរៃ ដូចចម្រៀងស្រី បំពេរូបប្តីឲ្យគេងកើយភ្លៅ។
៤) រឿងចន្ទគោរព ឈប់កណ្តាលព្រៃ មរាក្បត់ប្តី ជារឿងអាស្រូវ
រឿងយើងខុសគេ មិនដូចទេពៅ បំភ្លេចចោលទៅ ស្នេហ៍យើងគង់នៅរាប់ពាន់ឆ្នាំអើយ៕



Comments
Post a Comment