សម្រស់កោះកុង​ / Somros Koh Kong​ - Sinn Sisamouth / Sin Sisamuth


សម្រស់កោះកុង​ / Somros Koh Kong​ - Sinn Sisamouth / Sin Sisamuth

បទ៖ សម្រស់កោះកុង
ចង្វាក់ Slow
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត

I. ឪខេត្តកោះកុង ស្ថិតក្នុងចិត្តខ្ញុំ ជាឋានសួរសុខភារម្យ ក្សេមក្សាន្តសុខុម ដែលខ្ញុំស្នេហា ទេសភាពទាំងឡាយ សព្វសាយគន្ធា គឺជាគ្រឿងអលង្គការ មករចនាសម្រស់កោះកុង។

II. ស្រមៃដូចស្ថិតនាឋានកេណរ នារីភូមិឋានបរវរ តុបតែងលំអរដូចក្ងោកពេនពង់ ទំលើក្បាលទូកសែនសមទ្រើសទ្រង់ សក់វែងរលើបរលង់ ភក្ត្រផូផង់ដូចកេណរី។

R. ជាប់ចិត្តគយគន់អារុណរៀងរះ ទូកមីដេដាស់ កម្រប្រទះទេសភាពប្រពៃ ជាប់ចិត្តគយគន់សាយន្តសម័យ រលករលិញចាំងរស្មីដូចពេជ្រច្នៃរចនា។

III. នារីស្លៀកពាក់ឆ្លុះពណ៌គ្រប់យ៉ាង អង្គុយក្រោមដើមកោងកាង សំអិតសំអាងងូតទឹកដ៏ថ្លា ខ្លះស្លៀកពាក់ខ្លីអាវស្តើងសង្ហា ជាប់នេត្ត្រាបុប្ផាកោះកុង។
-------------------------------------------------------------------------

Comments