ស្តាយក្លិនដែលឃ្កាត / Sday Klen Del Kleat - Sinn Sisamouth / Sin Sisamuth
បទ៖ ស្តាយក្លិនដែលឃ្លាត
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១) ភ្នំក្រាំងដីមាសដឹងរឿងខ្ញុំពិត រឿងស្នេហ៍អតីតកន្លងយូរឆ្នាំ នាពេលភ្ជុំបិណ្ឌអូនភ្លេចបងចាំ ស្នេហ៍ព្រាត់ស្នេហ៍កម្ម ស្នេហ៍គ្រាំឪរ៉ា។
២) កាលនោះរូបយើងសាងស្នេហ៍ឧត្តម លើកំពុលភ្នំមេឃជាមេបា ខ្យល់ប៉ិនចែចូវសុំធ្វើចៅមហា បក្សីបក្សាសុំខ្លួនជាភ្ញៀវ។
៣) អូនស្បត់អូនស្បែមុខអ្នកតាភ្នំ ថាស្ម័គ្ររូបខ្ញុំលុះអស់សង្ខា ឥឡូវក្រឡះប្រែចិត្តសាវ៉ា ឲ្យបងខ្លោចផ្សារចិន្តាក្រៀមក្រំ។
៤) ស្រណោះរឿងរ៉ាវបងចាំទាំងអស់ ដើមជ្រៃចារឈ្មោះនៅរស់ញញឹម តែស្នេហ៍អភ័ព្វព្រាត់ភក្ត្រប៉ប្រិម គ្មានថ្ងៃសង្ឃឹមថាជួបវិញឡើយ។



Comments
Post a Comment