ផ្កាយព្រឹក - ស៊ីន ស៊ីសាមុត / Pkay Prek - Sinn Sisamouth
១. យប់អើយយប់ជ្រៅរៀមនោឯកា មើលដួងតារារះលើមេឃឃៀ ក្រោមដួងចន្ទ្រាខ្យល់រងារដួងចិត្តកំព្រា វេទ្ទនាកន្លង។
២. សំឡឹងមើលមេឃ សង្វេកខ្លួនក្រៃ ឆ្ងាយហួសនិស្ស័យ នឹងបីត្រកង ផ្កាយអើយផ្កាយបង ជាតិនេះប៉ង ចាប់ចិត្តបំណងតែផ្កាយមួយទេ។
បន្ទរ. ឪផ្កាយអើយផ្កាយព្រឹក បងសែននឹកនឹកផ្កាយស្នេហ៍ តើផ្កាយដឹងឬទេ ថារៀមស្នេហ៍ ស្នេហ៍ៗ ស្ទើរក្ស័យប្រាណ ចង់បានតែផ្កាយ។
៣. បើសិនផ្កាយព្រឹកមិននឹកប្រណី រៀមស៊ូលាក្ស័យទាំងស្រណោះស្តាយ ឪផ្កាយអើយផ្កាយ កែវកុំណាយ កុំរសាត់ឆ្ងាយចោលបងណាអូន។



Comments
Post a Comment