ផ្ការីកក្នុងចិត្ត / Pka Rik Knong Chet - Sinn Sisamouth



 ផ្ការីកក្នុងចិត្ត / Pka Rik Knong Chet - Sinn Sisamouth

បទ៖ ផ្ការីកក្នុងចិត្ត
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១) កាលរឿងរំដួលជ្រួលតាមគេថា ដល់រឿងបុប្ផាបានឃើញផ្ទាល់ភ្នែក ផ្ការីកក្នុងចិត្តផ្កាឥតមានមែក មានក្លិនចំលែក តើផ្កឥតមែកដើមដុះឯណា។

២) តាមពិតបុប្ផាជាឈ្មោះស្រស់ស្រី ធ្វើឲ្យកវីញាប់ញ័រចិន្តា កវីអភ័ព្វជាប់ចិត្តប្រាថ្នា ហ៊ានយកសង្ខារផ្តាច់ឲ្យមរណា ប្តូរស្នេហ៍នឹងស្រី។

៣) បងសូមលន់តួសួរអូនបុប្ផា សូមពៅមេត្តាសណ្តោះប្រណី សូមអូនអាណិតដល់ចិត្តកវី ទោះរូបបងក្ស័យ ក៏នៅតែស្ម័គ្រ។

៤) ក្នុងនាមចិត្តប្រុសដែលស្មោះដូចបង ឪបផ្កាទាំងទងលើទ្រូងមរណៈ នៅមុខផ្នូរបងចារឈ្មោះវរល័ក្ខ ថារូបបងស្ម័គ្រចង់នៅរួមរ័ក្សនឹងអូនបុប្ផា។

Comments