មួយម៉ឺនអាល័យ / Mouy Mern Alai - Sinn Sisamouth / Sin Sisamuth


មួយម៉ឺនអាល័យ / Mouy Mern Alai - Sinn Sisamouth / Sin Sisamuth

បទ៖ មួយម៉ឺនអាល័យ
និពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក ស៊ីន ស៊ីសាមុត
ចង្វាក់៖ Slow rock
ដឹកនាំភ្លេងដោយ៖ មែរ ប៊ុន
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត

១. សម្លេងចម្រៀងមួយម៉ឺនអាល័យ ចម្រៀងច្រៀងថ្មីនិងក្រោយបង្អស់ ចម្រៀងអ្នកក្រថ្ងូរស្តាយស្រណោះ ស្តាយចិត្តដែលស្មោះ ស្តាយឈ្មោះស្នេហា។

២. ចម្រៀងសោកស្តាយក្លាយជាពរជ័យ ជាចំណងដៃដល់ថ្ងៃរៀបការ ច្រៀងរាប់ភ្ជាប់រឿងដែលឥតខ្លឹមសារ ជារឿងអនិច្ចារស្នេហាប្រែប្រួល។

៣. តែស៊ូកាត់ចិត្តទាំងម៉ឺនអាល័យ ទោះជីវិតក្ស័យក៏សុខចិត្តដែរ តែស៊ូឪ្យអូនប្រកបក្តីស្នេហ៍ កុំអោយបែកបែរ ដូចស្នេហ៍ប្រុសបង។

៤. ចម្រៀងអាល័យក្នុងថ្ងៃបែកគ្នា ទឹកភ្នែកច្រៀងលាគ្រាធ្លាប់ឆ្លើយឆ្លង លារឿងទាំងអស់លាឈ្មោះអូនបង លាចិត្តដែលប៉ងឆ្លងស្ពានជីវិត។
---------------------------------------------

Comments