បទ៖ ម៉េរ៉ាមាសបង
ច្រៀងដោយអធិរាជសំលេងមាស ស៊ីនស៊ីសាមុត
១.ម៉េរ៉ាម៉េរ៉ា ស្នេហាមាសបង ដឹងទេនួនល្អង ថាបងស្នេហ៍ស្រី រៀមបានចារឈ្មោះទុកក្នុងហឫទ័យ ត្រងសំដី ទុកក្នុងសោតា។
២.ម៉េរ៉ាម៉េរ៉ា ស្នេហាបងអើយ យើងបានឆ្លងឆ្លើយដោយពាក្យស្នេហា រៀមចាំជានិច្ចមិនភ្លេចឡើយណា ហ្សាកាតា អនុស្សាវរីយ៍។
បន្ទរ. មើលមុខ បងអោយជាក់ មើលមុខ បងអោយជាក់ វរលក្ខណ៍ត្រួយជីវី បងនឹងឃ្លាតពីស្រីហើយ។
៣. ម៉េរ៉ា ម៉េរ៉ា ឪស្នេហាខ្ញុំ រៀមរែងទុក្ខធំក្រៀមក្រំឥតស្បើយ យើងនឹងបែកគ្នាក្នុងគ្រានេះហើយ ថ្ងៃណាឡើយ នឹងបានជួបវិញ។



Comments
Post a Comment