លាហើយប៉ារីស - ស៊ីន ស៊ីសាមុត / Lea Hery Paris - Sinn Sisamouth


លាហើយប៉ារីស - ស៊ីន ស៊ីសាមុត / Lea Hery Paris - Sinn Sisamouth

១. ពេលសាយ័ណ្ឌទន់ទេរទាបទៅ និទាឃៈរដូវនៅក្រុងប៉ារីស ស្មៅខៀវខ្ចីពេញផ្ទៃធរណី ប៉ារីសៗល្អអ្វីម្លេះណា។

២. ខ្យល់ត្រជាក់ធ្លាក់មកដល់កាយ សែនសប្បាយឥតមានខ្វល់ខ្វាយឪរា
ក្រុងប៉ារីសល្អគាប់នេត្រា សួនច្បារបុប្ផារីកក្រពុំ។

បន្ទរ. ស្តាយណាស់ពេលនឹងឃ្លាតទៅ ឃ្លាតទៅទាំងទុក្ខក្រៀមក្រំ ស្រណោះប្រុសស្រីក្រមុំ ធ្លាប់ជួបជុំ ចរចារកំសាន្ត។

៣. ឪប៉ារីសខ្ញុំសូមលាហើយ នៅឲ្យស្បើយកុំបីកើតក្តីរំខាន បើខ្ញុំឃ្លាតក៏ឃ្លាតតែប្រាណ គង់បានវិលមកជួបប៉ារីសវិញ ជួបប៉ារីសវិញ ជួបវិញមិនខាន៕

Comments