កូលាបដូនទាវ​ / Kolab Doun Teav - Sinn Sisamouth / Sin Sisamuth


កូលាបដូនទាវ​ / Kolab Doun Teav - Sinn Sisamouth / Sin Sisamuth

បទ៖ កូលាបដូនទាវ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

កូលាបដូនទាវរៀមសែនស្រណោះ ល្អទាំងរូបទាំងឈ្មោះតែចិត្តកូលាបចិត្តឥតប្រណី ឃើញបងពិការអូនយល់ថាបងរស់គ្មានន័យ បានជាស្រីមិនភ្ជាប់និស្ស័យវាសនា។

អភ័ព្វណាស់ខ្ញុំតាំងពីកំណើត ទេព្វតាបង្កើត ដាក់ទោសរូបខ្ញុំឲ្យខ្ញុំពិការ ទើបខ្ញុំមានបាប បានកូលាបដាក់ទោសស្នេហាគ្មានមេត្តា ឲ្យបងខ្លោចផ្សាររាល់ថ្ងៃ។

ឪកូលាបអើយ ម្តេចឡើយមិនអាសូរបង សូមផ្ញើវាសនាផង ចម្លងបងកាន់ភពថ្មី ឬអូនដាច់ចិត្ត ឯបងរិតតែអាល័យ រាល់យប់ថ្ងៃគេងផ្សងតែវាសនាកម្ម។

ចង់ត្រហូយយំឲ្យបែកឪរ៉ា ព្រោះតែរូបពិការ ខ្វះតែប្រាថ្នាចិន្តាប្រេះស្រាំ មានតែចម្រៀងខំស្រែកច្រៀង អង្វរផ្តែផ្តាំ ស៊ូទ្រាំចាំ អូនណាយចាំក្តីមេត្តា។

Comments