ខ្យល់ទន្លេ - ស៊ីន ស៊ីសាមុត / Khyol Tonle - Sinn Sisamouth | Sin Sisamuth
បទ៖ ខ្យល់ទន្លេ
ច្រៀងដោយ ស៊ីន ស៊ីសាមុត
ខ្យល់អើយខ្យល់ធ្លាក់ ត្រជាក់កាយា ខ្យល់ជលសាខ្យល់វាសនាខ្ញុំ ពេលណាដួងចិត្ត កើតវិបត្តិធំ ខ្យល់បានជួយខ្ញុំឲ្យស្បើយ។
ខ្យល់អើយខ្យល់ផាត់ កំចាត់ទុក្ខា អង្អែលឪរ៉ាឲ្យបានល្ហែល្ហើយ ជាតិនេះបើស្លាប់ ក៏មិនភ្លេចឡើយ ខ្យល់អើយចូរចាំសំដី។
ខ្យល់អើយខ្យល់ទន្លេ ច័ន្ទទេទាបទៅ ខ្ញុំនៅមិនដាច់អាល័យ នៅស្រូបស្រង់ខ្យល់ កណ្តាលរាត្រី នឹកស្រីជាគូបណ្តូលស្នេហ៍។
ខ្យល់អើយខ្យល់ខ្ញុំ កុំឡើយលែងបក់ នាំឲ្យមានល្អក់ខ្នក់ចិត្តឥតល្ហែ ឪខ្យល់ទន្លេ ខ្ញុំមិនរេស្នេហ៍ ខ្ញុំសូមថ្នមថែលុះក្ស័យ។



Comments
Post a Comment