កាលអូនរាំមុនឃីស / Kal Oun Rom Monkeys / How to Dance the Monkee - Sinn Sisamouth
កាលអូននាងរាំ នាងរាំ រាំចង្វាក់មុនឃីស កាលអូននាងរាំ នាងរាំ រាំចង្វាក់មុនឃីស ឪរ៉ាស្ទើរប្រេះព្រោះស្នេហា សមណាស់សក់អូនក្រវីស្មា ហត្ថាបង់បោយ។

ភក្ត្រញញឹមប្រិមប្រិយរាំផ្អៀងផ្អង ញាក់ខ្លួនញាក់ស្គរញ័រម្តងៗ នាំឲ្យបងវង្វេង លើកដៃមួយៗសមសែនសម ម្តងឆ្វេងម្តងស្តាំផ្លាស់តាមភ្លេង ភ្លេងចង្វាក់មុនឃីស។
កាលអូននាងរាំ នាងរាំ រាំចង្វាក់មុនឃីស កាលអូននាងរាំ នាងរាំ រាំចង្វាក់មុនឃីស ឪរ៉ាស្ទើរប្រេះព្រោះស្នេហា សមណាស់សក់អូនក្រវីស្មា ហត្ថាបង់បោយ។
កាលអូននាងរាំ នាងរាំ រាំចង្វាក់មុនឃីស កាលអូននាងរាំ នាងរាំ រាំចង្វាក់មុនឃីស រាំសមជាងពេលអូនរាំទ្វីសៗ មុនឃីសៗ។
កាលអូននាងរាំ នាងរាំ រាំចង្វាក់មុនឃីស កាលអូននាងរាំ នាងរាំ រាំចង្វាក់មុនឃីស រាំសមជាងពេលអូនរាំទ្វីសៗ មុនឃីសៗៗៗ៕

Comments
Post a Comment