ចំណោទស្នេហា / Jomnout Sneaha - Sinn Sisamouth / Sin Sisamuth
បទ៖ ចំណោទស្នេហា
និពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក ស៊ីន ស៊ីសាមុត
ចង្វាក់៖ Bolero Twist
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត
១. នេត្រាភ្លឺថ្លាដូចពេជ្រចរណៃ ដោតជាប់ហឬទ័យឲ្យរៀមដោះស្រាយ បើចំណោទស្នេហ៍មកពីព្រេងនាយ សុខចិត្តសុខកាយដោះស្រាយជូនស្រី។
២. វង់ភ័ក្រស្រទន់គយគន់មកបង ចោទថានួនល្អងមានចិត្តប្រណី ឆ្លើយឆ្លងតែឫករឹតនឹកបេតី បេតី ភក្តីលើស្រីគ្មានហ្មង។
៣. ចំណោទ ស្នេហា ឆ្លើយថាគ្រានេះម្តង រៀមសូមទទួលនួនល្អង ជាគូ រួមក្តីសុខា។
៤. បើសិនជាគូ គូពិអតីត សូមឲ្យជូបជិតពិតដូចប្រថ្នា ឪ!ចំណោទ ស្នេហ៍កុំប្រែចិន្តា កុំផ្លាស់វាចាណាព្រលឹងអើយ ណាព្រលឹងអើយ ណាព្រលឹងអើយ ។
-------------------------



Comments
Post a Comment