ហូលពណ៌បៃតង / Haul Por Bai Tang - Sinn Sisamouth / Sin Sisamuth


ហូលពណ៌បៃតង / Haul Por Bai Tang - Sinn Sisamouth / Sin Sisamuth

បទ៖ ហូលពណ៌បៃតង
ច្រៀងដោយលោក ស៊ីន ស៊ីសាមុត


១. ធ្មេញឈើថ្ករបីស្រីចងចង្ក្រង់ ឆ្លាក់ក្បាច់ខ្វៀនខ្វង់រំយោលផ្កាក្ទម្ព
ពេលណាអូនគោះពីរោះរងំ ដូចរៃលួចយំក្នុងខែវស្សា។

២. ម្រាមដៃតូចតន់ស្រួចទន់ស្រស់ខ្ចី អូនចងគោមថ្មីរូបហង្សពាំផ្កា
អូនប៉ាក់ជាប់ជាយកម្រងបុប្ផា បងឃើញកាលណាជក់ជាប់អារម្មណ៍។

បន្ទរ. បងចង់បានហូលទុកគ្រាន់ដណ្ដប់ គ្របប្រាណឲ្យស្កប់ជួសស្នេហ៍ឧត្ដម
ហូលអូនមានភ័ព្វស្គាល់សព្វសាច់ម៉ុម បងអង្វរសូមហូលស្នាដៃស្រី។

៣. ហូលពណ៌បៃតងចងគោមក្រឡា រូបហង្សពាំផ្កាអួតភ្នែកកវី
កាត់ទងបេះដូងចងស្ពានមេត្រី ចាំបងចូលស្ដីប៉ាក់ឈ្មោះបងផង ៕

Comments