ចម្រៀងសម្រាប់អូន - ស៊ីន ស៊ីសាមុត / Chomreang Somrab Oun - Sinn Sisamouth

បងខំច្រៀងចម្រៀងសម្រាប់អូន ច្រៀងចំពោះតែអូនមួយ បើអូនបានស្តាប់ហើយលែងព្រួយ ចម្រៀងមួយនេះសម្រាប់អូន។

ចម្រៀងមនោសញ្ចេតនា ចម្រៀងស្នេហាមិនដែលស្រពោន រាល់ថ្ងៃជួបស្ងួនមិនដែលឃ្លាតទេមួយវេលាណា ចម្រៀងមនោសញ្ចេតនា ចម្រៀងស្នេហាមិនដែលស្រពោន រាល់ថ្ងៃជួបស្ងួនមិនដែលឃ្លាតទេមួយវេលា។

បងខំច្រៀងចម្រៀងភក្តី អង្វរស្រីឲ្យមេត្តា មានតែអូនដែលបងប្រាថ្នា កុំដាច់ចិត្តមេត្តាណាអូន។

បងខំច្រៀងបទចម្រៀងនេះ ជាពិសេសចង់ឲ្យស្រី ស្តាបប់កំសាន្តបំបាត់ទុក្ខភ័យ ដែលស្រីកង្វល់់ក្នុងឪរ៉ា។

ចម្រៀងមនោសញ្ចេតនា ចម្រៀងស្នេហាមិនដែលស្រពោន រាល់ថ្ងៃជួបស្ងួនមិនដែលឃ្លាតទេមួយវេលាណា ចម្រៀងមនោសញ្ចេតនា ចម្រៀងស្នេហាមិនដែលស្រពោន រាល់ថ្ងៃជួបស្ងួនមិនដែលឃ្លាតទេមួយវេលា។

បងខំច្រៀងចម្រៀងភក្តី អង្វរស្រីឲ្យមេត្តា មានតែអូនដែលបងប្រាថ្នា កុំដាច់ចិត្តមេត្តាណាអូន។

បងច្រៀងឲ្យតែមួយគ្មានពីរ គឺនារីកំពូលស្នេហ៍ ច្រៀងសច្ចាថាមិនកែប្រែ មិនក្រឡាស់កិច្ចកែសំដី។

Comments