បុប្ផាកំពង់ហាវ - ស៊ីន ស៊ីសាមុត / Bopha Kampong Hav - Sinn Sisamouth
បទ៖ បុប្ផាកំពង់ហាវ
ច្រៀងដោយ ស៊ីន ស៊ីសាមុត
ចង្វាក់ Bolero Len
១. នាងកំពង់ហាវរាវរៀវខ្មែរមន នាងពេទ្យគូកនដើរជួយអ្នកស្រុក ក្រោយពេលសង្គ្រាមខ្មែរយើងបានសុខ បានផុតពីទុក្ខខ្មាំងគៀជិះជាន់។
២. បងបានឃើញស្រីឡើងពីកំពង់ ស្រអែមទ្រើសទ្រង់ដើរពេលសាយ័ណ្ហ ស្រុកកំពង់លែងបុប្ផារាប់ពាន់ ចិត្តបងមិនទាន់រំភើបស្នេហា។
៣. អូនស្គាល់កវីហ៊ានស្តីចំមុខ ឲ្យបងពើតចុកបេះដូងរងថ្លា ចំអន់សើចលេងបានតែវាចារ ខ្លាចក្រែងបុប្ផាមានម្ចាស់ទៅហើយ។
៤. ឪកោះជាយទត្ភទឹកព័ទ្ធជុំវិញ បងអ្នកភ្នំពេញកំព្រាខ្វះខ្នើយ បើមិនបានដៃសុំផាហ៊ុមកើយ កែវកុំកន្តើយដាក់ទានបងផង។



Comments
Post a Comment