បងសូមស្នេហ៍ / Bong Som Sneh - Sinn Sisamouth


 

I. បំណាច់នឹងស្គាល់បងសូមស្នេហ៍ ឲ្យតែមាសមេយល់ចិត្តថ្លើមបង
អូ!ហូ!សូមទោសចុះណានួនល្អង ធ្វើម្ដេចចិត្តប៉ងជ្រុលលើពុំងា។

II. បងស្រលាញ់ៗអូនណាស់ វាសនាកម្មក្រាស់តាមមកផ្ដន្ទា
ព្រោះអីរូបរាងបងមិនសង្ហា រស់ទាំងវេទនាលើនរកលោកីយ៍។

R. បន្ទរ - ពិតដូចវាចា ស្នេហាក្នុងក្ដីស្រមៃ
ដេកដើរអង្គុយរាល់ពេលយប់ថ្ងៃ រំពៃឃើញតែរូបស្រីមួយទេ។

III. បើយល់ហើយសូមកុំសើចយំ ទោះរូបស្រីម៉ុមជៀសមិនរួចដែរ
ធ្វើម្ដេចខ្លួនបងមនុស្សអភ័ព្វស្នេហ៍ តែចិត្តប្រាថ្នាស្នេហាតែមួយ។

Comments